អំពីក្រុមហ៊ុន បូឌាឡាយហ្វ៍
មនុស្ស៩០%បច្ចុប្បន្នកំពុងកើតមានជំងឺផ្សេងៗ ដែលផ្តើមចេញពីប្រព័ន្ធរំលាយអាហារទ្រុឌទ្រោម ហើយអ្វីដែលធ្វើឱ្យប្រព័ន្ធរំលាយអាហារមាន បញ្ហានោះ គឺបណ្តាលមកពីកត្តាផ្សេងៗដូចជាៈ ចំណីអាហារ, គ្រឿងភេសជ្ជៈមួយចំនួន ដែលសំបូរទៅដោយ សារធាតុមិនស្អាតជាពិសេសជាតិ គីមី ជាតិពុល និង បាក់តេរីអាក្រក់ជាដើម ហើយនិង ការសេពនូវគ្រឿងស្រវឹងផ្សេងៗ រាប់ទាំងការជក់បារីផងដែរ ទាំងអស់នេះហើយដែលជា ដើមហេតុធ្វើឱ្យ សុខភាពរបស់មនុស្សយើងធ្លាក់ចូលទៅក្នុងរណ្តៅនៃជំងឺ គ្រប់ប្រភេទ ហើយអាចជួបប្រទះនូវគ្រោះថ្នាក់ដល់អាយុជីវិតដែល យើងគិតស្មានមិនដល់នោះ នេះដោយសារតែការមិនយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព ឬហៅថា ការប្រមាទនូវអាយុជីវិរបស់ខ្លួនឯង ។
ខាងក្រោមនេះជាចំណុចខ្លះៗដែលនឹងបង្ហាញជូនអំពីបញ្ហាដែលពាក់ព័ន្ធនឹងប្រព័ន្ធរំលាយអាហារ ៖
- ការរស់នៅសព្វថ្ងៃនេះ មនុស្សភាគច្រើនគឺពិបាកគេចផុតពីចំណីអាហារដែលមានសារធាតុគីមី ឬជាតិពុលដទៃផ្សេងៗទៀតណាស់ ទាំងអស់នេះ ក៏ដោយសារតែការរីកចំរើននៃពិភពលោក តែទន្ទឹមនឹងនេះដែរអ្នវិទ្យាសាស្ត្រក៏បានស្រាវជ្រាវនូវរបគហើញថ្នីៗដើម្បី ដោះស្រាយបញ្ហាចំពោះ មុខផ្នែកខាងសុខភាព ដែលខិតខំផលិតជាផលិតផលអាហារបំប៉នកោសិកាសរីរាងផ្សេងៗ ច្រើនប្រភេទ ។
- ចំពោះសារធាតុគីមី និង សារធាតុពុលផ្សេងៗដែលយើងទទួលទានធ្លាក់ទៅដល់ក្រពះពោះវៀន គឺសារធាតុទាំងអស់នោះ វាបានជ្រាប ចូលទៅ សំងំនៅក្នុងភ្នាសពោះវៀនជារៀងរាល់ថ្ងៃ ពោលគីកកស្ទះកាន់តែច្រើនឡើងៗ ជារៀងរាល់ថ្ងៃព្រោះថា ក្រពះពោះវៀន របស់យើងមិនអាច រំលាយសារធាតុអាក្រក់ទាំងអស់នោះបានទេ ។
- នៅក្នុងរាងកាយមនុស្សដែលសំបូរទៅដោយសារធាតុគីមីច្រើន គឺជាការប្រឈមនិងគ្រោះថ្នាក់គ្រប់បែបយ៉ាងតែការប្រឈមមុខខ្លាំង ជាងគេគឺ វាបង្ករឱ្យកើតមានជំងឺប្រព័ន្ធរំលាយអាហារ ជាពិសេសគឺការទល់លាមកតែម្តង ។
- ប្រសិនបើយើងជួបអាការៈទល់លាមកដោយសារតែរឿងជាតិគីមី ឬជាតិពុលទាំងអស់នេះហើយ ហើយយើងនៅតែមិនរកវិធី ដំណោះស្រាយ ពោលគឺយើងចេះតែបណ្តែតបណ្តោយឱ្យជំងឺទល់លាមកនេះកាន់តែអូសបន្លាយពេលយូរតទៅទៀត នោះការស្ទះលាមកនេះនឹងបង្កឱ្យមានជាតិ ពុលពីរ ឬ បីប្រភេទផ្សេងទៀតកើតមានផងដែរ ដូចជាៈ ផេណុល, អាម៉ូនៀ ឬ អ៊ីនដុល ជាដើម ។
- ជាតិពុលទាំងអស់នេះធ្វើឱ្យមានការប៉ះពាល់យ៉ាងច្រើនដល់សុខភាពរបស់យើងដូជាៈ ធ្វើឱ្យយើងថប់ៗដង្ហើមខ្សោយបេះដូង ឬអាចទៅជា គាំង បេះដូងបានទៀតផង អាចកើតជាជំងឺលើសខ្លាញ់ ឈានទៅដល់ការលើសឈាម ហើយអាចកើតជាជំងឺទឹកនោមផ្អែមបាន ឬក៏ធ្វើឱ្យយើងធាត់ មួយវិញទៀតជាតិពុលទាំងនេះវាជ្រាបតាមប្រព័ន្ធសរសៃប្រសាទចូលទៅដល់ខួរក្បាល ដែលធ្វើឱ្យយើងមានអារម្មណ៍ឆេវឆាវឆាប់ខឹង ឬក៏ មួម៉ៅច្រើន និង ភ្លេចភ្លាំងច្រើន ឬក៏អាចឱ្យយើងកើតនូវជំងឺផ្សេងៗដទៃទៀតផងដែរ ។
ដូចម្តេចដែលហៅថាការទល់លាមក?
1. អាការៈនៃការទល់លាមកគឺៈ
- តឹងពោះ និង បត់ជើងធំរួចមានអារម្មណ៍ហាក់ដូចជាមិនអស់
- ភើរច្រើន និង ធ្វើឱ្យចង់ក្អួតចង្អោរ
- ស្រវាំភ្នែក ឬ ក្តៅភ្នែក
- ចុករោយកញ្ចឹងក និង ឧស្សាឈឺក្បាល ឬ ក៏វិលមុខ
- អារម្មណ៍ធុញថប់ ឆាប់ឆេវឆាវ និង មួម៉ៅ
- ចុកខ្នងចង្កេះ ឬ ចុករោយដៃជើង ជាដើម ។
2. មូលហេតុចំបងគឺៈ
- ផ្នែកផ្លូវចិត្ត និង ផ្នែកពោះវៀន
ការទល់លាមកនេះយើងសំគាល់បានត្រង់ថា ពិបាកបត់ជើង ឬលាមករឹង ហើយម៉្យាងទៀតនៅត្រង់ថាការបត់ជើងធំតិចជាងបីដង ក្នុងមួយសប្តាហ៍ក៏ចាត់ទុកថាជំងឺទល់លាមកដែរ ។ មួយវិញទៀតប្រសិនបើអ្នកជំងឺទល់លាមកមានកើតនូវជំងឺ លើសឈាមមួយមុខទៀតនោះ នោះគឺកាន់តែបង្ករឱ្យមានការគ្រោះថ្នាក់ថែមមួយកំរិតទៀតផងដែរ ព្រោះថាការដែលប្រឹងក្នុងការបន្ទោរបង់ គឺនឹងធ្វើឱ្យសំពាធឈាមឡើងខ្លាំង ភ្លាមៗ ដែលអាចឱ្យដាច់សរសៃឈាមខួរក្បាលនាំឱ្យគ្រោះថ្នាក់បាន ដូច្នេះបើសិនជាមានបញ្ហាលើសសំពាធឈាមគួរកំឱ្យមានការទល់លាមក ។
មូលហេតុចំបងខាងលើអាចចែកចេញជាច្រើនចំណុចផ្សេងៗទៀតនៃជំងឺទល់លាមក ដូចជាៈ
- វិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ឬ អារម្មណ៍ស្មុគ្រស្មាញ ឬក៏ការគិតច្រើន
- មានដំបៅ ឬ មហារីកពោះវៀនធំ
- ការស្ទះសរសៃឈាមខួរក្បាល ឬ ជំងឺស្លាប់មួយចំហៀងខ្លួន ឬក៏ ជំងឺញ័រដៃញ័ជើង
- ក្រពេញអ័រម៉ូន និង ជាតិកាល់ល្យូមថយចុះខ្លាំងពេក
- ការប្រើប្រាស់ថ្នាំដែលមិនមានវេជ្ជបញ្ជាត្រឹមត្រូវ ឬ ថ្នាំសំរកទំង់ផ្តេសផ្តាស់ ឬក៏ អាហារដែលមានជាតិគីមីពុលផ្សេងៗទៀត
- ចំពោះស្ត្រីដែលមានដុំគីសនៅដៃស្បូនធំពេកដែលធ្វើឱ្យមានការសង្កត់ទៅលើផ្នែកនៃពោះវៀនធំ
- ការអង្គុយធ្វើការច្រើនម៉ោងពេក
- ចំពោះកុមារគឺបណ្តាលមកពីពោះវៀនរីក ឬ ហៅថាជំងឺអ៊ែស្ព្រុង ។
3. ផលប៉ះពាល់នៃជំងឺទល់លាមក
នៅពេលដែលយើងជួបនូវបញ្ហាទល់លាមកនេះហើយ ហើយយើងមិនរកវិធីក្នុងការព្យបាលទេនោះ នោះយើងនឹងជួបនៅ ផលប៉ះពាល់យ៉ាងច្រើនដូចដែលបានរៀបរាប់ ជូនមកខាងលើខ្លះៗនោះឯង លើសពីនេះទៅទៀតគឺវាធ្វើឱ្យយើងជួបនូវ ជំងឺផ្សេងផ្សេៗទៀតដែល យើងនឹកស្មានមិនដល់ ដូចជាបង្ករឱ្យកើតជាជីងឺ សើរស្បែក ជំងឺលើសឈាម ជំងឺឬសដូងបាត ជំងឺហើម ស្ពឹកស្រពន់ ចុករោយតាមសាច់ដុំ ទឹកនោមផ្អែម ខ្សោយប្រព័ន្ធប្រសាទឬភ្លេចភ្លាំងច្រើន ខ្សោយបេះដូង ខ្សោយនូវប្រព័ន្ធការពាររាងកាយ និង ធ្វើឱ្យជំងឺដទៃផ្សេងៗ ទៀតងាយនិងឆ្លងចូលជាដើម ។
4. ដំណោះស្រាយ
បើសិនជាលោកអ្នកជួបប្រទះនូវបញ្ហាដូចខាងលើនេះ នោះលោកអ្នកត្រូវតែរួសរាន់ រកដំណោះស្រាយឱ្យទាន់ពេលវេលា គឺត្រូវអញ្ញើញទៅជួបគ្រូពេទ្យ ជំនាញដើម្បីទទួលការព្យាបាល ។
ដំបូន្មានខ្លះដែលលោកអ្នកត្រូវដឹងគឺគួរតែទទួលទានបន្លែផ្លែឈើឱ្យបានច្រើនដើម្បីជួយបន្ទន់លាមក និង ផឹកទឹកឱ្យបានច្រើន ព្រមទាំង ព្យាយាមក្នុងការហាត់ប្រាណ និង បន្ថយការជក់បារីសំរាប់លោកអ្នកដែលជក់បារីច្រើន ។
ខាងក្រោមនេះយើងខ្ញុំសូមបង្ហាញជូនលោកអ្នកឱ្យបានស្គាល់ផលិតផលដ៏ល្អមួយដែលអាចដោះស្រាយនូវបញ្ហាទាំងអស់ ខាងលើនេះបាន នោះគឺផលិតផល រ៉ាពីកា ក្រេនប៊ើរី ហ្វាយប៊ើ វាជាផលិតផលអាហារបំប៉នមួយប្រភេទដែលមានអត្ថប្រយោជន៍ យ៉ាងល្អពិសេស និងមិនប៉ះពាល់ ដល់សុខភាពនោះទេ ព្រោះវាជាប្រភេទផលិតផល ដែលផលិតពីធម្មជាតិដូចជា បន្លែ ផ្លែឈើ ច្រើនប្រភេទ ព្រមទាំងសារធាតុកាកសរសៃ ផ្សេងៗទៀត ដែលវាមានអត្ថប្រយោជន៍ដូចខាងក្រោមៈ
រ៉ាពីកា ក្រេនប៊ើរី ហ្វាយប៊ើ
- ជួយបន្ទន់លាមក ធ្វើឱ្យបន្ទោរបង់ស្រួល
- ជួយលាងសំអាត និង បញ្ចោញចោលនូវសារធាតុអាក្រក់ផ្សេងៗដែលកកស្ទះជាប់ក្នុងភ្នាសពោះវៀន ដូចជាជាតិគីមីពុល, បាក់តេរីអាក្រក់ និង សត្វល្អិតក្នុងពោះវៀនដូចជា ព្រូន តេនញ៉ា អៀនជាដើម
- ជួយទប់ស្កាត់ជំងឺមហារីកពោះវៀនធំ
- ជួយបង្កើនចលនាក្រពះពោះវៀនឱ្យមានចលនាស្មើក្នុងការរំលាយអាហារ
- ជួយរំលាយដុំខ្លាញ់ខាប់ដែលបង្ករឱ្យមានបញ្ហាលើសសំពាធឈាម និង ធ្វើឱ្យឈាមចរាចរស្រួល បេះដូងដំណើរការល្អ
- ជួយបន្ថែមសាធាតុវីតាមីនច្រើនប្រភេទ និង ជាតិកាល់ស្យូមផ្តល់ឱ្យរាងកាយ និង ពង្រឹងប្រព័ន្ធការពាររាងកាយ
- ជួយរក្សាទំង់ និង ជួយសំរក់នូវខ្លាញ់ក្បាលពោះបានយ៉ាងល្អផងដែរសំរាប់លោកអ្នកដែលមានខ្លាញ់ច្រើន
- ជួយបំបាត់អាការៈទល់ខ្យល់ ហើមពោះ ឆ្អល់ក្រហាយក្នុងពោះជាដើម ។
វិធីប្រើៈ
- សំរាប់លោកអ្នកដែលមានបញ្ហាទល់លាមកគឺៈ ពិសារយៈពេល១០ថ្ងៃដំបូង មួយថ្ងៃមួយកញ្ចប់ ជាមួយនឹងទឹកសុទ្ធក្លាសេ ចំណុះ ១៥០មីលីលីត្រ ទៅ ២៥០មីលីលីត្រ ក្រោយពេលបាយល្ងាច ឬ មុនពេលចូលគេង បន្ទាប់ពីរយៈពេល១០ថ្ងៃទៅ ត្រូវពិសាពីរថ្ងៃ ឬ បីថ្ងៃមួយកញ្ចប់វិញ ។
- សំរាប់លោកអ្នកដែលមិនមានបញ្ហាទល់លាមកហើយចង់ពិសារដើម្បីលាងសំអាតជាតិគីមីក្នុងពោះវៀននោះ គឺ ត្រូវពិសារ ២ថ្ងៃ ឬ ៣ថ្ងៃមួយកញ្ចប់ ជាមួយនឹងទឹកសុទ្ធក្លាសេចំណុះ ១៥០មីលីលីត្រ ទៅ ២៥០មីលីលីត្រ ក្រោយពេលបាយល្ងាច ឬ មុនពេលចូលគេង តែសំរាប់លោកអ្នកដែលចង់សំរកខ្លាញ់ គួរពិសារមុនពេលបាយល្ងាច១ម៉ោង ។
- ចំណុចសំខាន់ពិសេសចំពោះផលិតផលនេះគឺ ពេលដែលទទួលទានរួចមិនធ្វើឱ្យឈឺក្នុងពោះនោះទេ ហើយរយៈពេលពី៨ម៉ោង
ទៅ ៩ម៉ោង ក្រោយពីទទួលទាននឹងធ្វើឱ្យបន្ទោបង់ ។
- ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀតគឺវាអាចធ្វើឱ្យរាគប្រសិនបើមានសារធាតុមិនល្អនៅក្នុងក្រពះ-ពោះវៀន ប៉ុន្តែវានឹងបាត់
រាគទៅវិញ នៅពេលដែលអស់សារធាតុអាក្រក់ ឬក៏សត្វល្អិតនៅក្នុងពោះវៀន ដូច្នេះគួរតែបន្តទទួលរហូតដល់ប្រព័ន្ធរំលាយអាហារ ល្អប្រសើរឡើងវិញ ។
ទូរស័ព្ទៈ ០៨០ ៧០៤ ៤៤៤
០៨៨ ៥៦៩១ ៤៤៤



